ព្រះវិហារ: ប្រជាពលរដ្ឋរួមទាំងអតីតទាហានពិការជើងដោយសារគ្រាប់មីននៅស្រុកជាំក្សាន្តមានភ័ព្វសំណាងទទួលបានជំនួយឧត្ថម្ភជើងសិប្បនិមិត្តពីប្រតិភូថៃមួយក្រុមមានចំនួនជាង២០នាក់ដឹកនាំដោយលោកអភិបាលស្រុកណាមយឺនដែលទទួលស្វាគមន៍ដោយអាជ្ញាធរស្រុកជាំក្សាន្តកាលពីព្រឹកថ្ងៃទី០៤ខែកុម្ភះឆ្នាំ២០១៧។
ប្រតិភូថៃចូលមកស្រុកជាំក្សាន្តតាមច្រកទ្វារអានសេះហើយអញ្ជើញទៅជួបសំណេះសំណាលជាមួយជនពិការប្រុសស្រីទាំង៣០នាក់នៅរដ្ឋបាលស្រុកជាំក្សាន្តតែម្តង។
អភិបាលស្រុកជាំក្សាន្តលោកជាកឹមសេងបានអោយដឹងនៅរសៀលថ្ងៃទី០៤ខែកុម្ភះថាប្រតិភូថៃមានចំនួន២៦នាក់ដឹកនាំដោយលោកអភិបាលស្រុកណាមយឺនក្នុងបុគ្គលិកសកលវិទ្យាល័យនៅទីក្រុងបាងកកជំនាញផលិតជើងសិប្បនិមិត្តមានចំនួន២១នាក់។
មកដល់រសៀលថ្ងៃដដែលនេះក្រុមការងារថៃកំពុងវាស់ពុម្ពជើងជនពិការទាំង៣០នាក់ដើម្បីយកលទ្ធផលរបាយការណ៍ជាក់ស្តែងដើម្បីផលិតជើងសិប្បនិមិត្តនៅទីក្រុងបាងកកវិញ។លោកជាគឹមសេងថ្លែងអោយដឹងថានេះជាលើកទី១ហើយដែលជនពិការយើងទទួលបានអំណោយជើងសិប្បនិមិត្តពីប្រតិភូថៃ។
លោកអភិបាលស្រុកបន្តថាជនពិការប្រុសមានចំនួន២៨នាក់និងស្រី០២នាក់គឺរងគ្រោះដោយសារជាន់មីនដែលបន្សល់ទុកក្នុងសង្គ្រាមស៊ីវិវិល។លោកថ្លែងថានៅថ្ងៃទី១៨ខែកុម្ភះខាងមុខនេះប្រតិភូថៃនឹងនាំយកជើងសិប្បនិមិត្តដែលផលិតបានយកមកអោយជនពិការទាំង៣០នាក់ដើម្បីពាក់សាកមើលហើយលោកអ៊ុនចាន់ដាអភិបាលខេត្តព្រះវិហារនឹងអញ្ជើញមកចូលរួមទទួលប្រតិភួថៃនិងជួបសំណេះសំណាលជាមួយបងប្អូនជនពិការផងដែរ៕
CEN
ដោយ: អង្គរវត្ត
No comments:
Post a Comment