ភ្នំពេញ: មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានថ្លែងថា ជនដែលខំស្រែកដាក់កំហុសមកលើរាជរដ្ឋាភិបាលសព្វថ្ងៃ ពាក់ព័ន្ធរឿងកោះត្រល់ វាគ្រាន់តែជាការឃោសនាដើម្បីកេងចំណេញនយោបាយ និងធ្វើឲ្យខ្មែរបែកបាក់ និងកាន់តែឈឺចាប់ប៉ុណ្ណោះហើយកុំនិយាយថា ខ្លួនស្នេហាជាតិលើសគេ លើសឯងនោះ វាមិនផេះទេ ល្មបឈប់ស្រែកទៅ។
ដោយមន្ត្រីរូបនោះបានលើកឡើងថា ក្នុងនាមជាជនជាតិខ្មែរពិតជាមានការសោកស្តាយនូវការបាត់បង់កោះត្រល់តែធ្វើដូចម្តេចបើនេះវាជាផលវិបាកនៃប្រវត្តិសាស្ត្របានត្រឹមសោកស្តាយប៉ុណ្ណោះ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងតាមសារអេឡិចត្រូនិចថា កោះត្រល់ ជាកោះមួយធំរបស់កម្ពុជាតាំងពីមុនឆ្នាំ១៩៣៩ដែលមានចម្ងាយតែ១៥គ.ម ពីឆ្នេរខេត្តកំពត មានចម្ងាយ៤៥គ.ម ពីឆ្នេរខត្តហាទៀង ប្រទេសវៀតណាម។
ស្ថិតនៅក្រោមនឹមអាណានិគមបារាំងនៅឆ្នាំ១៩៣៩បារាំងបានសំរេចផ្ទេរការគ្រប់គហរងកោះត្រល់ពីកម្ពុជាទៅឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរកូសាំងស៊ីនដោយអត្តនោម័តរបស់អគ្គទេសាភិបាលបារាំងឈ្នោះប្រេវីយេដោយគ្មានការតវ៉ា។ នៅឆ្នាំ១៩៤៩ គឺ១០ឆ្នាំក្រោយមកបារាំងបានប្រគល់ដែនដីកូសាំងស៊ីន មកឲ្យស្តេចបាវដាយនៃប្រទេសអាណ្ណាម ក៏រួមមានកោះត្រល់នេះដែរ។គ្មសនការតវ៉ាពីរាជរដ្ឋាភិបាលខ្មែរពេលនោះទេ។ នៅពេលសម្តេចព្រះ នរោត្តម សីហនុ ទាមទារឯករាជ្យពីបារាំងក៏មិនបានទាមទារកោះត្រល់ដែរក្នុងក្រទ្បាផ្ទៃប្រទេសកម្ពុជា១៨១០៣៥គម២ មិនមានកោះត្រល់ទេ។រហូតមកដល់សម័យខ្មែរក្រហមគ្រប់គ្រងក៏ខ្មែរក្រហមចង់វាយយកកោះត្រល់មកវិញដែរតែមិនអាចទៅរួចទីបំផុតមហិច្ឆតាចង់បានកោះត្រល់របស់ ខ្មែរក្រហមបានត្រឹមទទួលស្គាល់កោះត្រល់ជារបស់វៀតណាម។
លោកបានបញ្ជាក់ថា ក្នុងនាមជាជនជាតិខ្មែរយើងពិតជាមានការសោកស្តាយនូវការបាត់បង់កោះត្រល់តែធ្វើដូចម្តេចបើនេះវាជាផលវិបាកនៃប្រវត្តិសាស្ត្របានត្រឹមសោកស្តាយប៉ុណ្ណោះ។ ជនដែលខំស្រែកដាក់កំហុសមកលើរាជរដ្ឋាភិបាលសព្វថ្ងៃ វាគ្រាន់តែជាការឃោសនានយោបាយធ្វើឲ្យខ្មែរបែកបាក់និងកាន់តែឈឺចាប់ប៉ុណ្ណោះកុំនិយាយថាខ្លួនស្នេហាជាតិលើសគេលើសឯងនោះ វាមិនផេះទេល្មបឈប់ស្រែកទៅ៕
CEN
ដោយ: មុនីរាជ
No comments:
Post a Comment