ភ្នំពេញ: នៅថ្ងៃទី៦ ខែកុម្ភៈ ដើមសប្តាហ៍ក្រោយនេះ តុលាការសហរដ្ឋអាមេរិកនឹងបើកសវនាការលើសំណុំរឿង លោកមាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប្តឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងសំណុំរឿង“ធ្វើភេរវកម្ម” និង “ធ្វើទារុណកម្មតាមរយៈការឃុំខ្លួនស្រេចតែអំពើចិត្ត ក្រៅច្បាប់និងរយៈពេលយូរ”។
លោកស្រី ចេមី មាជ ភរិយារបស់លោក មាជ សុវណ្ណារ៉ា បាននិយាយក្នុងវីដេអូឃ្លីបថា តុលាការនៅក្នុងក្រុងឡូសអែនជឺឡេស រដ្ឋកាលីហ្វ័រញ៉ា នឹងបើកសវនាការនៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ វេលាម៉ោង៨.៣០នាទីព្រឹក លើសំណុំរឿងលោក មាជ សុវណ្ណារ៉ា ដែលប្តឹងនាយករដ្ឋមន្ត្រីកម្ពុជានិងលោក ហ៊ុន ម៉ាណែត។
លោកស្រី ចេមី មាជ ប្រាប់ទៅជនរួមជាតិដែលគាំទ្រលោក មាជ សុវណ្ណារ៉ា ឲ្យទៅចូលរួមនិងតាមដានករណីនេះនៅតុលាការសហរដ្ឋអាមេរិកនោះផងដែរ។ សវនាការនេះអត់ដូរពេលទេ គឺឡើងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧៕
CEN
ដោយ: មុនីរាជ
No comments:
Post a Comment