នៅថ្ងៃទី ៤ ខែកុម្ភៈ នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាមួយ លោក U Htin Kyaw ប្រធានាធិបតីមីយ៉ាន់ម៉ា នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានលើកឡើងពីការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងមីយ៉ាន់ម៉ា និងជាពិសេស បង្កើនទំហំពាណិជ្ចកម្ម និងទេសចរណ៍។
ពេលជួបជាមួយសម្តេច ហ៊ុន សែន លោកប្រធានាធិបតីមីយ៉ានម៉ា U Htin Kyaw មានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងមីយ៉ាន់ម៉ា កើនឡើង កាលពីឆ្នាំ២០១៥ និង២០១៦ កន្លងទៅ។លោកថា សូចនាករនេះ បង្ហាញថា ប្រទេសទាំងពីរ នឹងមានសក្តានុពលយ៉ាងខ្លាំងក្នុងការពង្រីក និងពង្រឹង ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ បើតាមទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន លោក U Htin Kyaw បានស្នើឲ្យពង្រីកបន្ថែមទៀត លើវិស័យទេសចរណ៍ ជាពិសេសគឺសុំឲ្យរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ពង្រឹងកិច្ចសហការគ្នា ដើម្បីពិចារណាធ្វើយ៉ាងណាឲ្យមានការរៀបចំនូវទេសចរណ៍ជាកញ្ចប់ នៅទីក្រុងសៀមរាប និងទីក្រុងបាកាន។
ចំណែកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅប្រធានាធិបតីមីយ៉ាន់ម៉ាថា ប្រទេសទាំងពីរគប្បីពិនិត្យមើលការងារអាទិភាពទាំងឡាយ ដើម្បីធ្វើយ៉ាងណា ជម្រុញទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅ។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានឯកភាពក្នុងការជម្រុញទំហំពាណិជ្ជកម្ម និងវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរឲ្យកើនឡើង។ ជាមួយគ្នានេះ សម្តេច ក៏បានផ្តល់ជាអនុសាសន៍ ឲ្យពិនិត្យមើលកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងក្របខណ្ឌ ACMEC, CLMV, មេគង្គ, GMS ក៏ដូចជាអាស៊ាន ដែលយន្តការទាំងនេះ អាចជម្រុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ា ឲ្យកាន់តែស្អិតរមួតបន្ថែមទៀត។
ថ្មីៗ
អត្ថបទ : រុង រឿង
No comments:
Post a Comment