រូបថតពរពោះកូនទីពីររបស់តារាចម្រៀង Beyonce នៅលើបណ្តាញសង្គម Instagram ទទួលបានបេះដូង (ការLike) ជាកំណត់ត្រា។ ពោលត្រឹមតែបីថ្ងៃប៉ុណ្ណោះ រូបថតនេះ មានការចុច Like រហូតដល់ទៅជាង៩លានឯណោះ។
កាលពីថ្ងៃទី១ ខែកុម្ភៈ តារាចម្រៀងលំដាប់ពិភពលោក Beyonce បានបង្ហោះរូបថតខ្លួនពរពោះជាមួយស្វាមី គឺ Jay Z ដែលជាអ្នកចម្រៀងរ៉េប និងជាអ្នកជំនួញ ដោយអះអាងជាកូនភ្លោះ បន្ទាប់ពីកូនស្រីអាយុ៥ឆ្នាំ Blue Ivy Carter។ រូបថតនេះ មានការផ្តល់សញ្ញាបេះដូងរហូតដល់ទៅជាង៩លាន ដោយគិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ។
ចំនួននៃការចុច Like លើរូបថត Beyonce លើ Instagram បានបំបែកកំណត់ត្រារូបថតរបស់តារាចម្រៀង Selena Gomez ។ រូបថតផឹកកូកាកូឡារបស់ Gomez ដែលបង្ហោះកាលពី៣១សប្តាហ៍មុន មានការចុច Like ជាង៦លាន៕
ថ្មីៗ
អត្ថបទ : ធីតា
No comments:
Post a Comment