ព័ត៌មាន​សំខាន់​ៗ

ព័ត៌មាន​សំខាន់​ៗ

បាតុកម្ម​ប្រឆាំង​ការ​រំលូត​ទារក​ទទួលបាន​កម្លាំង​ចិត្ត​ពី​រដ្ឋបាល​របស់លោក Trump



សកម្មជន​ច្រើន​ពាន់​នាក់​ប្រឆាំងនឹង​ការ​រំលូត​ទារក​បានធ្វើ​បាតុកម្ម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​សុក្រ​។ បាតុកម្ម​នោះ​មាន​ឈ្មោះថា March to Life គឺ​ការដើរ​ដង្ហែ​ក្បួន​ដើម្បី​ជីវិត​ដែល​ធ្វើឡើង​មួ​យស​ប្តា​ហ៏​បន្ទាប់ពីរ​កាន់តំណែង​ប្រធានាធិបតី​របស់លោក Donald Trump ដែល​កំពុង​ពិនិត្យឡើងវិញ​នូវ​ការពិភាក្សា​ថ្នាក់ជាតិ​ដ៏​យូរ​អំពី​ការ​រំលូតកូន​។ បាតុកម្ម​ប្រចាំឆ្នាំ​ប្រឆាំងនឹង​ការ​រំលូតកូន​នេះ​ធ្វើឡើង​៦​ថ្ងៃ​ក្រោយពី​បាតុកម្ម​របស់​ស្ត្រី Women's March ដែលមាន​អ្នកចូលរួម​ប្រមាណ​កន្លះ​លាន​នាក់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ប្រឆាំងនឹង​គោលនយោបាយ​របស់​ប្រធានាធិបតី​ថ្មី​នេះ​។​

បាតុកម្ម​ប្រចាំឆ្នាំ ដែល​ធ្វើឡើង​ដោយ​សកម្មជន​ប្រឆាំង​ការ​រំលូត​ទារក​នេះ បង្ហាញ​អារម្មណ៍​ខុសប្លែក​នៅ​ឆ្នាំនេះ​។ ពួកគេ​ច្រើន​ពាន់​នាក់​ដើរ​ជា​ក្បួន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​តវ៉ា​ប្រឆាំងនឹង​ការសម្រេច​របស់​តុលាការ​កំពូល​កាលពី​ឆ្នាំ​១៩៧៣ ដែល​ផ្តល់​ភាពស្រប​ច្បាស់​ដល់​ការ​រំលូត​ទារក​។ ក្បួន​តវ៉ា​នេះ​មានការ​គាំទ្រ​ពី​រដ្ឋាភិបាល​ថ្មី​របស់លោក Trump​។​

​អ្នកស្រី Kellyanne Conway ទីប្រឹក្សា​ជាន់ខ្ពស់​របស់លោក Trump និយាយថា នេះ​ជា​ថ្ងៃ​ថ្មី ថ្ងៃ​សម្រាប់​ជីវិត​រះ​ថ្មី​។ ក្បួន​ដង្ហែ​នេះ​ហៅ​ខ្លួនឯង​ថា អ្នកគាំទ្រ​ជីវិត​។ ក្បួន​ដង្ហែ​នេះ​កើតចេញពី​ពាក្យសន្យា​របស់​រដ្ឋាភិបាល​ឯកភាព ដែល​គណបក្ស​សាធារណរដ្ឋ​កាន់កាប់​ទាំង​សភា និង​សេត​វិមាន ហើយ​បាន​សន្យាថា នឹង​ព​ន្លឿ​ន​និន្នាការ​រឹតបន្តឹង​ច្បាប់​រំលូតកូន​។​

​លោក​អនុ​ប្រធានាធិបតី Mike Pence ថ្លែងថា ដោយសារតែ​អ្នក​ទាំងអស់គ្នា និង​មនុស្ស​ច្រើន​ពាន់​នាក់​ដែល​ចូលរួម​ក្នុង​ក្បួន​ដង្ហែ​ដូចនេះ​ជាច្រើន​នៅ​ទូទាំងប្រទេស ដូច្នេះ​ចលនា​ដើម្បី​ជីវិត នឹង​ឈ្នះ​ជាថ្មីទៀត​នៅ​អាមេរិក​៕

ថ្មី​ៗ
អត្ថបទ : VOA

No comments: