មេបញ្ជាការរបស់ក្រុមភេរវជនរដ្ឋឥស្លាម ISIS ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានរងរបួសធ្ងន់ធ្ងរ ដោយសារការវាយប្រហារទម្លាក់គ្រាប់ដោយកងកម្លាំងរដ្ឋាភិបាលហ្វីលីពីននៅភាគខាងត្បូងនៃប្រទេស។ នេះបើយោងតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់កងទ័ពហ្វីលីពីន។
លោកឧត្តមសេនីយ៍ Eduardo Ano នាយអគ្គសេនាធិការកងម្លាំងហ្វីលីពីន នៅថ្ងៃទី២៩ មករា បានអះអាងថា ប្រមុខភេរវជន Abu Sayyaf និងជាបណ្តាញក្រុមជ្រុលនិយម ISISផងដែរនោះ កំពុងតែប្រឈមនឹងស្ថានភាពសង្គ្រោះជីវិតបន្ទាន់ ដោយសារតែរងរបួសធ្ងន់ធ្ងរពេក បន្ទាប់ពីរងការប្រវាយពីកម្លាំងរដ្ឋាភិបាលហ្វីលីពីន។ លោកឧត្តមសេនីយ៍ បានពណ៌នាស្ថានភាពមេភេរវជនយ៉ាងដូច្នេះថា៖« លោក Hapilon នឹងស្លាប់ ប្រសិន លោក មិនទទួលបានការព្យាបាលត្រឹមត្រូវនោះទេ»។
« Hapilon កំពុងតែដេកនៅនឹងមួយកន្លែង ហើយមិនអាចដើរទៅណាបានឡើយ។ លោក កំពុងតែត្រូវបានលើកសែងដោយមនុស្សបួននាក់ជុំវិញ។» នេះគឺសេចក្តីថ្លែងការណ៍របស់លោកឧត្តមសេនីយ៍ ដែលទទួលពីមន្ត្រីចារកម្មជួរមុខ និងពីប្រជាជនស៊ីវិល ដែលបានចុះផ្សាយដោយសារព័ត៌មានសិង្ហបុរី The Strait Times។
បើតាមការអះអាងនៅថ្ងៃទី២៨ មករា របស់លោករដ្ឋមន្ត្រីការពារជាតិហ្វីលីពីន Delfin Lorenzana មេភេរវជន Hapilon បានរងរបួសនៅក្នុងការវាយប្រហារទម្លាក់គ្រាប់ នៅថ្ងៃពុធសប្តាហ៍មុន ដែលការវាយប្រហារនោះ ត្រូវបានធ្វើឡើងនៅក្នុងលើភ្នំ Butig នៃខេត្ត Mindanao ដែលមានចម្ងាយប្រមាណ ៨០០ គីឡូម៉ែត ពីរដ្ឋធានី ម៉ានីល។ នេះបើយោងតាមប្រភពព័ត៌មានដដែលនោះ។
ក្រុម Abu Sayyaf គឺជាក្រុមឧទ្ទាមដ៏មានឥទ្ធិពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជាបណ្តាញរបស់ក្រុមអាល់កៃដា(Al-Quaeda)។ មូលដ្ឋានសំខាន់ និង ក៏ជាកន្លែងលាក់ខ្លួនរបស់ក្រុមនេះ ស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន។ ។ ក្រុមនេះ ក៏ធ្លាប់ប្រកាសគាំទ្រក្រុមឥស្លាមជ្រុលនិយមដែលកំពុងតែបន្តសកម្មភាពប្រយុទ្ធនៅមជ្ឈិមបូព៌ា និងជាពិសេសនោះ បើតាមរបាយការណ៍ឆ្នាំ២០១៦របស់ក្រុមអ្នកស្រាវជ្រាវឥណ្ឌូណេស៊ី លោក Hapilon ក៏ធ្លាប់ប្រកាស និងសច្ចាប្រណិធានខ្លួន ដូចទៅនឹង ព្រអង្គម្ចាស់នៃភេរវជន ISIS សម្រាប់តំបន់អាស៊ីអាគ្នេយ៍៕
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment