ព័ត៌មាន​សំខាន់​ៗ

ព័ត៌មាន​សំខាន់​ៗ

យុវជន​វ័យ​១៦​ឆ្នាំ ច្រាន​​ចោល​សំណើ​ទិញ​វែបសាយ​ខ្លួន​ក្នុងតម្លៃ​ជាង​៦​លាន​ដុល្លារ​



Mohammed Ali (​ដែលមាន​ឈ្មោះ​ដូច​អតីត​ស្តេច​ប្រដាល់​) ត្រូវបាន​គេ​វាយតម្លៃថា នឹង​ក្លាយជា Steve Jobs ឬ Mark Zuckerberg នាពេល​អនាគត​។ យុវជន​អង់គ្លេស​ដែលមាន​វ័យ​ត្រឹម​១៦​ឆ្នាំ​រូបនេះ មាន​ទស្សនវិស័យ​វែងឆ្ងាយ ដោយ​គេ​បាន​ច្រានចោល​សំណើសុំ​ទិញ​វេ​ប​សាយ​របស់គេ​ក្នុងតម្លៃ​ជាង​៥​លាន​ផោន​។​

​កាលពីពេល​ថ្មីៗ កន្លងមកនេះ Mohammed Ali បាន​បដិសេធ​ទឹកប្រាក់​ជាង​៥​លាន​ផោន (​ជាង​៦​លាន​ដុល្លារ​អាមេរិក​) ពី​អ្នកជំនួញ​អាមេរិក ដែល​ចរចា​ទិញ​វែបសាយ​ដែល​គេ​បាន​បង្កើត​នៅក្នុង​បន្ទប់​គេង​។ យោងតាម​ការផ្សាយ​រប​ស់ Metro យុវជន Mohammed Ali ដែលជា​សិស្ស​កម្រិត A រៀន​នៅ​តំបន់ Dewsbury ក្រុង Yorkshire ចក្រភព​អង់គ្លេស បាន​អះអាងថា វែបសាយ weneed1.com របស់គេ​នឹងមាន​តម្លៃ​ខ្ពស់ជាង​ការផ្តល់​ឲ្យ​របស់​អ្នកជំនួញ​អាមេរិក​ទៅទៀត​នាពេល​អនាគត​។​


«​យើង​បាន​ជួប​អ្នកជំនួញ​នៅក្នុង​ទីក្រុង​ឡុង​ដ៍ ដែល​ភាគច្រើន​មកពី​ក្រុមហ៊ុន​ផ្នែក​ទិន្នន័យ​។ ពួកគេ​សឹងតែ​មិន​ជឿថា ខ្ញុំ​បញ្ចូល​គ្រប់​បច្ចេកវិទ្យា​នៅក្នុង​វែបសាយ​របស់ខ្ញុំ​»​។ នេះ​ជាការ​លើកឡើង​របស់ Ali ដោយ​អះអាងថា វេ​ប​សាយ​របស់ខ្លួន​មានតម្លៃ​រាប់លាន​ដុល្លារ​រួចទៅហើយ​។​

Ali ទទួលស្គាល់ថា វា​ជា​អាចជា​ការខកចិត្ត​ដែល​រូបគេ​បាន​បដិសេធ​លុយ​រាប់លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​រូបគេ​ចង់​ជោគជ័យ​ជាមួយ​អ្វី​ដែលជា​ស្នាដៃ​របស់ខ្លួន​នាពេល​អនាគត​។​

​សម្រាប់ Ali នេះ​មិនមែនជា​ការជោគជ័យ​ផ្នែក​បច្ចេកវិទ្យា​លើកទីមួយ​នោះឡើយ ដោយ​កាលពី​ឆ្នាំ​២០១២ គេ​ធ្លាប់​បានឈ្នះ​ទឹកប្រាក់​ជាង​៦​ម៉ឺន​ដុល្លារ​អាមេរិក ដោយសារ​ការបង្កើត​វី​ដេ​អួ​ហ្គេម​អន​ឡាញ​មួយ ដែល​នៅ​កាលណោះ រូបគេ​មាន​អាយុ​មិនទាន់​ដល់​១៣​ឆ្នាំ​ផង​។​

​បច្ចុប្បន្ន វែបសាយ weneed1.com របស់ Ali ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា និង​ជំនួញ ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន ជាពិសេស​មាន​កិច្ចសហការ​ពី​បណ្តា​ព័ត៌មាន​ធំៗ ដូចជា Mirror, The Sun, The Telegraph និង Metro ជាដើម​៕

ថ្មី​ៗ
អត្ថបទ : ធីតា

No comments: