តាកែវ: លោក ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវបានសម្រេចដេញមន្ត្រីកងរាជអាវុធហត្ថ ពីរនាក់ ចេញពីក្របខ័ណ្ឌ អាវុធហត្ថ បន្ទាប់ពីធ្វើទេសទឹកនោមរកឃើញថា មានផ្ទុកសារធាតុញៀននៅក្នុងខ្លួនកំរិតធ្ងន់។
មានប្រសាសន៍បែបនេះខណៈពេលដែលលោកមេបញ្ជាការបានចូលរួមក្នុងពិធីប្រជុំបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅបន្តឆ្នាំ ២០១៧ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។
លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវបានមានប្រសាសន៍ទៀតថា ក្នុងនាមយើងជាកងកំលាំងអាវុធហត្ថ មានតួនាទី ក្នុងការការពារសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ តែបែជាមានសារធាតុញៀននៅក្នុងខ្លួនទៅវិញ ដូច្នេះបុគ្គលពីររូបនេះ មិនអាចអនុវត្ត ការងារ ជាកងកំលាំង អាវុធហត្ថ បន្តទៀតបាននោះទេ ព្រោះថាអាវុធហត្ថមានតួនាទីសំខាន់លើការបង្ក្រាបបទល្លើសគ្រឿងញៀន ល្បែងស៊ីសងដែលកើតមាននៅក្នុងមូលដ្ឋាន និងធានាអោយបាននៅសុវត្តិភាពរបស់ប្រជពលរដ្ឋ៕
CEN
ដោយ: តាកែវ
No comments:
Post a Comment