ព័ត៌មាន​សំខាន់​ៗ

ព័ត៌មាន​សំខាន់​ៗ

ក្រសួង​សាធារណការ ដាក់​ឲ្យ​ប្រើប្រាស់​សេវា​ធា​រណៈ​តាម​ប្រព័ន្ធ​អន​ឡាញ​ជា​ផ្លូវការ​

ស៊ុន ចាន់ថុល​

ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣០​ខែមករា​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានដាក់​ឲ្យ​ប្រើប្រាស់​សាវា​សាធារណៈ​មួយចំនួន​ជា​ផ្លូវការ តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម (Online) ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ពលរ​ដ្ឋ និង​កាត់បន្ថយ​អំពើពុករលួយ តាមរយៈ​ការទារ​ប្រាក់​ក្រៅផ្លូវការ ពី​សំណាក់​មន្ត្រី​ផ្តល់​សេវាសាធារណៈ​។​

សេវាសាធារណៈ​តាម​អន​ឡាញ​ទាំងនោះ​រួមមាន​៖ ការចុះបញ្ជី​យានជំនិះ​, ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត (​ឆៀក​) និង​ផ្ដល់​បណ្ណ​បើកបរ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ដែល​បង្ករ​ភាពងាយស្រួល​ដល់​ពលរ​ដ្ឋ​។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​និយាយថា ការផ្ដល់សេវា​សាធារណៈ​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​ក្រៅផ្លូវការ ដែល​ត្រូវធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និង​ឆាប់រហ័ស​។​

​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្មនេះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការផ្ដល់សេវា​យឺត​យ៉ាង ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​សប្បាយចិត្ត និង​ចំណាយ​ក្រៅផ្លូវការ​មួយចំនួន ដូច្នេះ​ការរៀបចំ​ឲ្យ​មានការ​កាត់បន្ថយ​ជំនួប​រវាង​អ្នកផ្ដល់​សេវា និង​អ្នកទទួល​សេវា គឺ​យើង​អាច​កាត់បន្ថយ​ចំណាយ​ក្រៅផ្លូវការ​បាន​»​។​

​ចំពោះ​ការចុះបញ្ជី​យានយន្ត និង​ទិញ​ស្លាក​លេខ​ដែលមាន​លេខ​ពិសេស គឺ​តាមរយៈ​អាសយដ្ឋាន​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម https://vehicle.mpwt.gov.kh ។ រីឯ​ការ​បំពេញបែបបទ​និង​កំណត់​ពេលវេលា​ធ្វើ​ឆៀករថយន្ត គឺមាន​អាស័យដ្ឋាន https://techinspection.mpwt.gov.kh ។ ចំណែក​ប្រព័ន្ធ​ចុះឈ្មោះ​ប្រឡង​យក​បណ្ណ​បើកបរ​ស្វ័យប្រវត្តិកម្ម គឺ​តាម​អាស័យដ្ឋាន https://driverlicense.mpwt.gov.kh ៕

ថ្មី​ៗ
អត្ថបទ : ញ៉ុង​ ហេង

No comments: