ព័ត៌មាន​សំខាន់​ៗ

ព័ត៌មាន​សំខាន់​ៗ

លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បង្គាប់​ឲ្យ​សមត្ថកិច្ច​ស្វែងរក​មេ​ឈ្មួញ​នេសាទ​ត្រី​មក​ដាក់ទោស​តាមច្បាប់​



ភ្នំពេញ​៖ អគ្គ​ស្នងការរង​នគរបាលជាតិ ជំរុញ​ឲ្យ​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត​ចាប់ខ្លួន​មេក្លោង និង​មេ​ឈ្មួញ​បទល្មើស​នេសាទ​ត្រី នៅ​ជុំវិញ​បឹង​ទន្លេសាប យកមក​ផ្តន្ទាទោស​តាមច្បាប់​។

​ភ្នំពេញ​៖ អគ្គ​ស្នងការរង​នគរបាលជាតិ ជំរុញ​ឲ្យ​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត​ចាប់ខ្លួន​មេក្លោង និង​មេ​ឈ្មួញ​បទល្មើស​នេសាទ​ត្រី នៅ​ជុំវិញ​បឹង​ទន្លេសាប យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ស្នងការ​នគរបាល​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប និង​នាយកដ្ឋាន​ពាក់ព័ន្ធ នៅ​ព្រឹក​ថ្ងៃទី​៣០ មករា​នេះ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​និយាយថា មេក្លោង​និង​មេ​ឈ្មួញ​ធំៗ ដែល​ប្រមូល​ពលរដ្ឋ​ឲ្យ​ប្រព្រឹត្តិ​បទល្មើស​នេសាទ​នេះ មិនត្រូវ​លើកលែងទោស​នោះទេ​។ ស្នងការរង​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​មិនត្រូវ​ចាប់​ប្រជាពលរដ្ឋ​តូចតាច​នោះទេ គឺ​ត្រូវ​សំដៅ​ទៅរក មេក្លោង ឬ​ឈ្មួញ​ធំៗ​ដែល​នៅ​ពីក្រោយ​បទល្មើស ។​ហើយ​ដើម្បី​អនុវត្ត​ការងារ​នេះ​បាន ទាមទារ​ឲ្យ​សមត្ថកិច្ច​ក្តាប់បាន​ព័ត៌មាន ពី​គ្រប់​មជ្ឈដ្ឋាន​»​។​

​បើតាម​របាយការណ៍​ប​ង្ក្រា​ប​បទល្មើស​នេសាទ ក្នុង​រយៈពេល​ជាង​១​ខែ​នេះ កង​ម្លាំ​ង​បាន​បង្ក្រាប​បទល្មើស​នេសាទ​សរុប​ចំនួន​៣២៩​ករណី ក្នុងនោះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣៨​នាក់ ដោយបាន​បញ្ជូនទៅ​តុលាការ​ចំនួន​៨​ករណី និង​ពិន័យ​អន្តរការណ៍​ចំនួន​៥​ករណី ។​

​កាលពី​ថ្ងៃទី​២៧ មករា ប្រធាន​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​លើ​ផ្ទៃ​បឹង​ទន្លេសាប សម្តេច ស ខេង បានចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះបង្ក្រាប​បទល្មើស​នេសាទ​ក្នុង​នៅ​ខេត្តកំពង់ឆ្នាំង និង​កំពង់ធំ ជាប្រចាំ ចំណោម​ខេត្ត​ជាប់​បឹង​ទន្លេសាប​សរុប​ចំនួន ៥​ខេត្ត​។ សម្តេច ស ខេង កត់សម្គាល់ថា បទល្មើស​នេសាទ​ជុំវិញ​បឹង​ទន្លេសាប ភាគច្រើន​កើតឡើង​ក្នុង​ខេត្តកំពង់ឆ្នាំង និង​កំពង់ធំ តែម្តង​។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច ស ខេង បាន​កោះហៅ​អភិបាលខេត្ត​កំពង់ឆ្នាំង និង​កំពង់ធំ រួមទាំង​អភិបាលរង​ខេត្ត​៣​ទៀត ជាប់​បឹង​ទន្លេសាប​ចូល​ស្តាប់​ការណែនាំ​អំពី​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ ក្រោយពី​សម្តេច​បានធ្វើ​ដំណើ​រ​តាម​ឧទ្ធម្ភាគចក្រ​ពិនិត្យ​បទល្មើស​នេសាទ​លើ​បឹង​ទន្លេសាប ជា​លើកដំបូង កាលពី​ថ្ងៃទី ២៥​ខែមករា​នេះ​៕

​ប្រភព​ស្នងការដ្ឋាន​នគរបាល​ជាតិ​

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

No comments: