ភ្នំពេញ: លោកស សុខា អ្នកតំណាងរាស្ត្រវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជា បានប្រកាសធ្វើអណ្ដូងចំនួន២០ ក្នុង១ក្រុង និងស្រុកទាំង១៣ ក្នុងខេត្តព្រៃវែង ដោយលោកបានប្រគល់កិច្ចការនេះអោយយុវជន និងវាគ្មិនគណបក្សប្រជាជន សិក្សា និងសាងសង់ជូនប្រជាជន ដោយផ្អែកតាមស្ថានភាពភូមិសាស្ត្រ គឺថាទីដែលប្រឈមនឹងខ្វះទឹក។
លោកបានបញ្ជាក់ថា ការផ្ដល់ជូននេះ ពុំបានគិតពីកន្លែងចាញ់ រឺឈ្នះទេ ធ្វើសម្រាប់ប្រយោជន៍ប្រជាជន។ គណបក្សប្រជាជន សន្យានឹងធ្វើ ហើយជារឿយៗពុំបានសន្យាផងក៏ធ្វើដែរ លើសពីនេះ ក៏មិនសន្យាដើម្បីបំភាន់ប្រជាជននោះដែរ។ តាមដឹង មានបក្សខ្លះសន្យានេះនោះ ពិសេសរឿងអណ្ដូងនេះ ថាធ្វើជូនប្រជាជន តែបាត់ស្រមោលឈឹង៕
CEN
ដោយ: ឧត្តម
No comments:
Post a Comment