ភ្នំពេញ: នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា កាលពីរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៧នេះ លោក ដាម ប៊ុនថាំ អគ្គរាជទូត និងអនុប្រធានបេសកម្ម នៃស្ថានឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសថៃឡង់ដ៏ចង់ពង្រីកឧស្សាហកម្មផលិតផលម្ហូបហាឡាល់ ចូលមកកាន់ទីផ្សារកម្ពុជា ដើម្បីបម្រើសហគមន៍មូស្លីមដែលមានចំនួនជាង ១០០ និងភ្ញៀវទេសចរដែលជាសាសនិកឥស្លាម។
លោក អគ្គរាជទូត មានប្រសាសន៍ជម្រាបថា ថៃឡង់ដ៏នឹងរៀបចំសិក្ខាសាលាខ្នាតតូចមួយនៅក្នុងខែមេសា ដើម្បីចែករំលែកបទពិសោធន៍ជូនប្រទេសកម្ពុជា លើការអភិវឌ្ឍផលិតផលហាឡាល់ និងជំរុញកិច្ចសហការរវាងពាណិជ្ជករនៃប្រទេសទាំងពីរ ហើយការងារនេះត្រូវការការគាំទ្រពីក្រសួងពាណិជ្ជកម្ម។
លោក រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្វាគមន៍ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោក អគ្គរដ្ឋទូត ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានយល់ច្បាស់ពី សារៈសំខាន់នៃ ផលិតផលហាឡាល់ សម្រាប់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ។ លោក រដ្ឋមន្ត្រី បានជម្រាបថា ក្រសួងពាណិជ្ជកម្ម ទើបបានបញ្ជប់សេចក្តីព្រាងអនុក្រឹត្យ និងបានបង្កើតគណៈកម្មការ ត្រួតពិនិត្យផលិតផល ឡាហាល់ ដើម្បីចងក្រងផែនទីបង្ហាញផ្លូវ រៀបចំស្លាកសញ្ញា និងវិញ្ញាបនប័ត្របញ្ជាក់ស្តង់ដា សម្រាប់ផលិតផល ហាឡាល់ សំដៅផ្សព្វផ្សាយជូនពាណិជ្ជករ និងសាធារណៈជន ឲ្យបាននៅក្នុងត្រីមាសទី ១ នៃដើមឆ្នាំ ២០១៧នេះ។
លោក រដ្ឋមន្ត្រីក៏បានស្នើដល់លោកអគ្គរាជទូត សហការជាមួយ អគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្ម និងជួយបង្កើតនូវកម្មវិធី បណ្តុះបណ្តាល ដល់មន្ត្រីរបស់កម្ពុជា តាមរយៈការចូលរួម សិក្ខាសាលា និងទស្សនកិច្ចសិក្សាផ្សេងៗ ដើម្បីស្វែងយល់ពីយន្តការ នៃការអនុវត្តកិច្ចការឡាហាល់ នៅក្នុងប្រទេសថៃ៕
CEN
ដោយ: ដាវុធ
No comments:
Post a Comment