ក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ បានបំបាក់ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្សក្នុងលទ្ធផល៣សិតទល់នឹងសូន្យ រីឯក្រុមបាល់ទះវិសាខាបានយកឈ្នះក្រុមសាលាខេត្តកំពង់ចាមក្នុងលទ្ធផល៣សិតទល់នឹង១ នាការប្រកួតបាល់ទះដណ្តើមពានរង្វាន់ក្របខ័ណ្ឌលីកកំពូលកម្ពុជាប្រចាំឆ្នាំ២០១៧ កាលពីថ្ងៃ សៅរិ៍។
នាការប្រកួតបាល់ទះវគ្គជម្រុះពានរង្វាន់លីកកំពូលកម្ពុជាឆ្នាំ២០១៧(Volleyball Cambodian League 2017) នៅវិមានពហុកីឡដ្ឋានជាតិកាលពីថ្ងៃទី៤ ខែកុម្ភៈ ក្រុមកងពលធំអន្តរាគមន៍លេខ៣ បានយកឈ្នះក្រុមបញ្ជាការដ្ឋានអង្គរក្ស៣សិតទល់នឹងសូន្យ។ ក្នុងនោះសិតទី១កងពលធំអន្តរាគន៍លេខ៣បានយកឈ្នះក្នុងលទ្ធផល ២៥-១៨, សិតទី២(២៥-១៦) និងសិតទី៣(២៥-២១)។
ចំណែកក្រុមបាល់ទះវិសាខាបានយកឈ្នះក្រុមសាលាខេត្តកំពង់ចាម៣សិតទល់នឹង១ ដោយសិតទីក្រុមវិសាខាបានយកឈ្នះក្នុងលទ្ធផល ២៥-២៣ រីឯសិតទី២ក្រុមសាលាខេត្តកំពង់ចាមបានយកឈ្នះវិសាខា ២៥-២១ ខណៈសិតទី៣វិសាខាបានយកឈ្នះវិញក្នុងលទ្ធផល ២៥-១៤ និងបន្តឈ្នះ ២៧-២៥ ក្នុងសិតទី៤ជាសិតជ័យជម្នះ៕
ថ្មីៗ
អត្ថបទ : សឿន វណ្ណឌេត
No comments:
Post a Comment