និស្សិតទន្តពេទ្យបារាំង Iris Mittenaere បានយកឈ្នះបវរកញ្ញា១២រូបផ្សេងដើម្បីគ្រងដំណែងជើងឯកបវរកញ្ញាចក្រវាឡ (Miss Universe) នាការប្រកួតនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ ទី៣០ ខែមករា នេះ។
Iris Matternaere អាយុ២៣ឆ្នាំ បានគ្រងមកុដបវរកញ្ញាចក្រវាទ្ប បន្តពី បវរកញ្ញាហ្វីលីពីន Pia Wurtzbach។ នៅវគ្គផ្តាច់ព្រ័ត្រ Mittenaere ដែលមកពីភាគខាងជើងប្រទេសបារាំង បានយកឈ្នះគូប្រជែងចុងក្រោយ២រូប គឺបវរកញ្ញាហៃទី Raquel Pelissier និងបវរកញ្ញាកូឡុំប៊ី Andrea Tovar។
បវរកញ្ញា១០រូបផ្សេងទៀតដែលឈានដល់វគ្គផ្តាច់ព្រ័ត្រនោះ មានបវរកញ្ញាកេនយ៉ា (Mary Esther Wre) ហ្វីលីពីន (Maxine Medina) ថៃ (Chalita Suansane) កាណាដា (Siera Bearchell) ម៉ិកស៊ិក (Kristal Silva) សហរដ្ឋអាមេរិក (Deshauna Barber) ប្រេស៊ីល (Raissa Santana) ឥណ្ឌូនេស៊ី (Kezia Warouw) ប៉ាណាម៉ា (Keity Drennan) និងប៉េរូ (Valeria Piazza)។
ជាមួយគ្នានេះ បវកញ្ញាមីយ៉ាន់ម៉ា Htet Htet Htun ឈ្នះពានរង្វាន់ Best National Costume៕
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment