ព័ត៌មាន​សំខាន់​ៗ

ព័ត៌មាន​សំខាន់​ៗ

ពលរដ្ឋ​នាំគ្នា​ទៅ​បន់ស្រន់​នៅ​វត្តភ្នំ​ដើម្បី​សុំ​លាភ​សក្ការ និង​រំដោះគ្រោះ​ចង្រៃ​ចេញ​



youtube{V-2plTU8Yfc}
ភ្នំពេញ​៖ នៅមុន​ថ្ងៃ​ចូលឆ្នាំ​ចិន និង​ក្នុងអំឡុងពេល​ចូលឆ្នាំ​ចិន កូន​ចិន​កាត់​ខ្មែរ ឬ​កូន​ខ្មែរ​កាន់​ចិន ដែល​ចង់​ទទួលបាន​លាភ ឬ​ហេង សម្រាប់​ឆ្នាំ​បន្ត​ទៅមុខទៀត ពួកគេ​ត្រូវយក​ដ​ង្វា​យ​ទៅ​សែន​វត្ថុ​ស័ក្តិសិទ្ធិ​នៅ​ទីសក្ការៈ​វត្តភ្នំ​រាជា​ធានី​ភ្នំពេញ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រសិន​ហោរាសាស្ត្រ​ទាយ​ថា លោកអ្នក​ឆុង​នៅ​ឆ្នាំនេះ លោកអ្នក​ដែលមាន​ជំនឿ​ត្រូវ​ទៅ​រំដោះគ្រោះ​នៅ​វត្តភ្នំ​ដែរ​។

ចាប់ពី​ព្រលឹម​ស្រាងៗ អ្នកមាន​ជំនឿ​លើ​វត្ថុ​ស័ក្តិសិទ្ធិ​វត្តភ្នំ​បាននាំគ្នា​ធ្វើដំណើរ​សំដៅទៅ​កាន់​ទី​រមណីយដ្ឋាន​មួយ​នេះ​រួចរាល់​អស់ហើយ​។ នៅទីនេះ ពលរដ្ឋ​ដែលមាន​ជំនឿ​ត្រូវ​សែន​ចំពោះ​លោកតា​ដែលមាន​ឈ្មោះថា លោកតា ខ្លា និង​មាន​អា​ចា្យ​មួយចំនួន​នៅ​ជួយ​សូត្រធម៌​ផ្តល់​សេចក្តីសុខ​ចំរើន​ផងដែរ​។ មនុស្សម្នា​ច្រើន​រយ​នាក់​ឈរ​តំរៀប​គ្នា​ជា​ជួរ​ដើម្បី​ដល់​វេន​ចូល​សែន​ម្នាក់​ម្តងៗ​។ ក្មេង ចាស់ ស្រី​ប្រុស មុខ​កូន​ចិន ឬ​កូន​ខ្មែរ លាយឡំ​គ្នា នាំគ្នា​ទៅ​សែន​សុំ​សេចក្តីសុខ​ទាំងអស់គ្នា​។ មើល​ពីលើ​ទី​សក្ការ​វត្តភ្នំ ផ្សែង​ធូប​ហុយ​សំដៅ​ឡើងលើ​មេឃ​គ្មាន​ដាច់​វិនាទី​ណា​ឡើយ​។ ម្នាក់ៗ​មាន​ទឹកមុខ​រីករាយ រំភើប ក្រោយពី​បាន​សែន​រួចរាល់​ហើយ​។

​អ្នកស្រី ព​ណ្ណា​រី ដែល​ទៅ​សែន​សុំ​សេចក្តីសុខ​ជា​រៀងរាល់ឆ្នាំ បាន​យក​សម្ភារ​ជា​ចំណីអាហារ​ទៅ​សែន​ដោយ​គ្មាន​លស់​ឆ្នាំ​ឡើយ ហើយ​អ្នកស្រី​តែងតែ​ងើប​ពី​ម៉ោង​៣ ឬ​៤​ព្រឹក​ដើម្បី​ទៅកាន់​រមណីយដ្ឋាន​វត្ត​ភ្នំ ព្រោះ​មនុស្សម្នា​ទៅ​ច្រើនពេក​។ «​យើង​ចេះតែ​សែន​ទៅ ព្រោះ ក្រោយពី​សែន​ហើយ ពួកគេ​យើង​ចេះតែមាន​សេចក្តីសុខ និង​រកស៊ី​មានបាន​ដែរ​»​។ នេះ គឺជា​ការ​ថ្លែងប្រាប់​របស់​អ្នកស្រី ព​ណ្ណា​រី​។ គ្រួសារ​ខ្លះទៀត នាំ​កូនចៅ ទាំង​គ្រួសារៗ ទៅ​សែន និង​សុំ​ឲ្យ​លោកតា​វត្តភ្នំ​រំដោះគ្រោះ​ឲ្យ​ចាក​ឆ្ងាយ​ពី​សមាជិកគ្រួសារ​ណា​ដែល​ឆុង​នឹង​ឆ្នាំនេះ​៕

ថ្មី​ៗ
អត្ថបទ : ចំណារ

No comments: