សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ដោយ សាយ ទ្បាលីស) |
រដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងកម្រៃប្រាក់ម៉ោងទ្វេដង ទៅដល់គ្រូបង្រៀននៅតាមគ្រឹះស្ថានអប់រំសាធារណរបស់រដ្ឋគ្រប់កម្រិតទាំងអស់ នៅទូទាំងប្រទេសនេះ។
ក្នុងអនុក្រឹត្យចេញកាលពីថ្ងៃម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចដំឡើងប្រាក់ម៉ោងដល់គ្រូបង្រៀនចាប់ពីកម្រិតបឋមរហូតដល់គ្រូបង្រៀននៅតាមគ្រឹះស្ថានឧត្ដមសិក្សានានារបស់រដ្ឋ។
ក្នុងអនុក្រឹត្យនោះ កម្រិតប្រាក់ម៉ោងរបស់គ្រូបង្រៀននៅកម្រិតបឋមសិក្សា នឹងទទួលបាន ៤៥០០រៀលក្នុងមួយម៉ោង ខណៈដែលក្រុមបង្រៀននៅកម្រិតអនុវិទ្យា បានឡើងទៅដល់ ៥៥០០រៀល។
សម្រាប់គ្រូបង្រៀនកម្រិតឧត្ដម ប៉ុន្តែបង្រៀននៅកម្រិតវិទ្យាល័យ ពួកគេទទួលបានកម្រៃប្រាក់ម៉ោង ១០៤០០រៀល ហើយប្រសិនបើបង្រៀននៅតាមគ្រឹះស្ថានឧត្ដមសិក្សា ពួកគេនឹងត្រូវទទួលបានកម្រៃប្រាក់ម៉ោងលើស ១៥០០រៀល។
សម្រាប់សាស្ត្រាចារ្យបង្រៀនមានសញ្ញាបត្រជាន់ខ្ពស់ និងសញ្ញាបត្របណ្ឌិត ហើយបង្រៀននៅតាមមហាវិទ្យាល័យរបស់រដ្ឋ ពួកគេនឹងទទួលបានប្រាក់ម៉ោងបន្ថែមចាប់ពី ១៨០០០រៀល រហូតដល់ ៤ម៉ឺនរៀល។
រដ្ឋាភិបាលបានសម្រេចថា ប្រព័ន្ធប្រាក់ម៉ោងថ្មីនេះ នឹងត្រូវចាប់អនុវត្តចាប់ពីថ្ងៃទី១ ខែមេសាខាងមុខនេះ៕
VOD
ដោយ លោក សូរ្យ ជ័យឧត្ដម
No comments:
Post a Comment